០៣ ឧសភា ២០១៤ - - TopicsExpress



          

០៣ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 03 May 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញនេះ លោក សម រង្ស៊ី និងលោក កឹម សុខាបានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងស្រុក-ខណ្ឌ នៅទីរួមខេត្តព្រៃវែង បន្ទាប់មកលោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតក្នុងទីរួមខេត្តព្រៃវែង។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/mvrt8ve) , (tinyurl/m7ydd82) , (tinyurl/lnwv4ro) ២-RFA ៖ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានថ្កោលទោសចំពោះការប្រើហិង្សារបស់កងកម្លាំងសន្តិសុខរបស់ រដ្ឋាភិបាល លើអ្នកកាសែតជាតិ អន្តរជាតិ មន្ត្រីគណបក្សសង្គ្រោះជាតិ ព្រមទាំងព្រះសង្ឃ ឲ្យរងរបួសក្នុងពេលដែលចូលរួមសង្កេតការណ៍ និងចូលរួមការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ កាលពីថ្ងៃសុក្រម្សិលមិញ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/jvrp38h ៣-VOD៖ អង្គការអ្នករាយការណ៍គ្មានព្រំដែន(Reporter Without Borders) សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ថ្កោលទោសការប្រើហិង្សាលើអ្នកសារព័ត៌មានVOD និងស្នើឲ្យមានការស៊ើបអង្កេតលើករណីនេះ ដើម្បីរកយុត្តិធម៌ជូនអ្នកសារព័ត៌មាន។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21116 ៤-RFA៖ ក្រុមតំណាងសហជីពនៅសហរដ្ឋអាមេរិក និងសកម្មជនការពារសិទ្ធិកម្មករកម្ពុជា ចាប់ផ្ដើមធ្វើយុទ្ធនាការស្វែងរកការគាំទ្រពីក្រុមហ៊ុនអ្នកបញ្ជា ទិញសម្លៀកបំពាក់ និងស្បែកជើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែង និងទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងកម្មករចំនួន ២៣នាក់ និងដំឡើងប្រាក់ខែគោលឲ្យកម្មករចំមួន ១៦០ដុល្លារក្នុងមួយខែ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/klgzhpd ៥-VOD៖ អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ នឹងជួបគ្នាជាទ្រង់ទ្រាយធំនៅល្ងាចថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សា អំពីការការពារអ្នកព័ត៌មានក្នុងពេលដែលមានការតវ៉ាបន្ទាប់ពីមានហិង្សា ជាបន្តបន្ទាប់ពីសំណាក់ សន្តិសុខមក។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21118 ៦-RFA៖ សេចក្តីព្រាងច្បាប់បីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ រួមមាន សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ និងសេចក្តីព្រាងស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា កំពុងស្ថិតក្រោមការពិនិត្យរបស់គណៈកម្មការនីតិកម្មនៃរដ្ឋសភា។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/m3hfdl7 ៧-VOD៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ នៃអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ លើកកម្ពស់ និងការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការប្រមូលផ្តុំ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21117
Posted on: Sat, 03 May 2014 12:01:20 +0000

Trending Topics



Recently Viewed Topics




© 2015