៣០ មេសា ២០១៤ - - TopicsExpress



          

៣០ មេសា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 30 April 2014 - Summary of the main news of the day. ១-កាលពីព្រឹកមិញនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ នៅម៉ោងប្រមាណជា ៩ ព្រឹក បន្ទាប់ពីលោកបានទៅបំពេញទស្សកិច្ចនៅទ្វីបអឺរ៉ុប អស់រយៈពេលជាងពីរសប្តាហ៍។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/kjkxhtp) , (tinyurl/moc536q) , (tinyurl/lfxy3m4) ២-RFA៖ ក្រុមអ្នកអភិរក្សធនធានធម្មជាតិក្នុងប្រទេសកម្ពុជា បានបង្ហាញភស្តុតាងជាច្រើនអំពីក្រុមឧកញ៉ាមហាសេដ្ឋីដែលមានអំណាច និងជាសាច់ញាតិរបស់លោក ហ៊ុន សែន កំពុងរកស៊ីកាប់ព្រៃឈើប្រណិតៗក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី លក់ទៅឲ្យឈ្មួញចិន និងវៀតណាម។ព័ត៌មានលម្អិតសូមចុច៖ tinyurl/khvwuwx ៣-VOA៖ សេចក្តីព្រាងច្បាប់អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cybercrime Law) ដែលកំពុងត្រូវអាជ្ញាធរកម្ពុជារៀបរៀងយ៉ាងសម្ងាត់អស់រយៈ២ឆ្នាំមក ហើយ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបដិសេធមិនពិគ្រោះអ្វីទាំងអស់ជាមួយនឹងក្រុមអង្គការ សង្គមស៊ីវិល។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kpdxngy ៤-VOD៖ ក្រុមសង្គមស៊ីវិលយ៉ាងតិចចំនួន៨ ដែលមានសមាជិកជាង៣០០អង្គការ ប្រតិកម្មនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ថ្មីៗនេះ ដែលព្រមានក្រុមអង្គការមិនមែនរដ្ឋាភិបាល ជ្រៀតជ្រែកលើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21029 ៥-ភ្នំពេញប៉ុស្តិ៍៖ ការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារ ANZ ដល់ក្រុមហ៊ុនចម្ការអំពៅដ៏ចម្រូងចម្រាសរបស់សមាជិកព្រឹទ្ធសភាគណបក្ស ប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ស្ថិតក្រោមការរិះគន់ជាថ្មីម្តងទៀត។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/m3l8faj
Posted on: Wed, 30 Apr 2014 12:20:54 +0000

Trending Topics



Recently Viewed Topics




© 2015