គុយទាវភ្នំពេញ Phnom Penh - TopicsExpress



          

គុយទាវភ្នំពេញ Phnom Penh Noodle chanbokeo/index.php?gcm=1411&grid=128796>op=5128 គ្រឿងផ្សំ Ingredients: ខ្ទឹមបារាំងតូចមួយ ចិញ្រ្ចាំអោយម៉ដ្ឋ / 1 small onion, minced ឆ្អឹងជ្រូក ១គីឡូ / 1kg pork bones សាច់ជ្រូកចិញ្ខ្រាំ ២០០ក្រាម / 200g pork minced ប្រហិតសាច់ជ្រូក ថ្លើមជ្រូក ពោះជ្រូក សាច់ជ្រូកស្ងោរ ចំនួនតាមចំណូលចិត្ត pork meat, pork meat loaf, pork liver/intestines, up to your favorites ទឹកត្រី ១វែក / 1 large spoon fish sauce ទឹកខ្យង ១ស្លាបព្រាបាយ / 1 full spoon oyster sauce ម្សៅស៊ុបគៀវ ១ស្លាបព្រាកាហ្វេ / 1 teaspoon wonton soup mix អំបិល ចុងស្លាបព្រាកាហ្វេ / 1/4 teaspoon salt ស្ករ ៣ ស្លាបព្រាបាយ / 3 tablespoon sugar បង្គាក្រៀម មួយស្លាបព្រា / 1 spoon dried shrimp ទឹក ៣លីត្រ / 3 liters of water ខ្ទឹមសបំពង ១ស្លាបព្រា / 1 spoon minced garlic ប្រេងឆា ២ស្លាបព្រា / 2 teaspoon cooking oil ខ្ទឹមស្លឹក៤-៥ដើម ហាន់ល្អិតៗ / green onionស, cut in pieces ជីរវ៉ាន់ស៊ុយ ឬ ស្លឹកគូឆាយ តាមចំណូលចិត្ត / chives or cilantro cut in pieces គុយទាវ rice noodle មីគៀវ egg noodle របៀបធ្វើ Preparation: ១- កំដៅប្រេងឆាពីរស្លាបព្រា រួចចាក់ខ្ទឹមបារាំងចូល កូរចុះឡើង ទម្រាំខ្ទឹមបារាំង ប្រែជាពណ៌ក្រហមក្រម៉ៅ សព្វ។ 1. Heat 2 spoon of oil, add minced onion, stir until it gets very dark brown. ២- ចាក់ស្ករ អំបីល ទឹកត្រី ម្សៅស៊ុប ទឹកខ្យង និង បង្គាក្រៀម ចូល ហើយកូរអោយសព្វ 2. Add sugar, salt, fish sauce, wonton soup mix, dried shrimp and oyster sauce, stir till it gets to dark red. ៣- ចាក់ឆ្អឹងជ្រូកចូល កូរអោយសព្វ។ 3. Add the pork bones, stir well. ៤- ចាក់ទឹក១លីត្រចូល កូរអោយសព្វ ទុកអោយពុះចោល កន្លះម៉ោង។ 4. Add 1 liter water and let it boil for 1/2 hour. ៥- យកកូនឆ្នាំងមួយ ចាក់ខ្លាញ់ចូល ៣ស្លាបព្រា ហើយចាក់ខ្ទឹមសចិញ្ច្រាំ បំពង អោយឈ្ងុយ។ ដួសទុក ពាក់កណ្តាល សល់ពាក់កណ្តាល ចាក់ចូលទៅក្នុងស៊ុប។ 5. In a small pan, heat 3 spoon of oil, add garlic, stir till light brown. Scoop half to save in a bowl and pour the rest into the soup. ៦- យកចានដាក់សាច់ជ្រូកចិញ្ច្រាំ រួចដួសទឹកស៊ុប ដាក់ក្នុងចាន លាយអោយសព្វសាច់ជ្រូក កុំអោយជាប់គ្នា ជាដុំធំៗពេក។ បន្ទាប់មកចាក់ចូលក្នុងឆ្នាំង អោយពុះឆ្អិន។ 6. Place minced pork in a bowl, add the soup juice and stir well, then pour it into the soup pot. ៧- ភ្លក្សទឹកស៊ុប សាបប្រៃផ្អែម ថែមថយទៅតាមចំណូលចិត្ត។ 7. Now adjust your soup to your flavor. Add water or any ingredient to your taste. ៨- ដាក់ទឹកដាំ នៅឆ្នាំងផ្សេង សម្រាប់ស្រុះគុយទាវ ឬ ស្រុះមីគៀវ។ 8. Cook your noodle in a separate pot, drained it well. ៩- ស្ងោរសាច់ជ្រូក ពោះជ្រូក ពោះវៀន និង ថ្លើមអោយឆ្អិន ហើយស្រង់យកមកហាន់ស្តេើងៗ។ 9- Boil pork meat, intestines, and liver in a separate pot. Drain them well prior to slicing the meat. ១០- ស្រុះគុយទាវ ឬ មីដាក់ក្នុងចាន ដួសទឹកស៊ុបស្រោចពីលើ ថែម សាច់ជ្រូក ពោះជ្រូក ពោះវៀន ថ្លើម ប្រហិតសាច់ជ្រូក ខ្ទឹមលីង ម្រេច ខ្ទឹមស្លឹក និង ជីវវ៉ាន់ស៊ុយ។ សម្រាប់មីគៀវ គេដាក់ស្លឹកគូឆាយថែម។ 10. Place a handful of noodle in a bowl, add the soup sauce, top with pork slice, pork fry paste, chives, cilantro, and black pepper. អ្នកស្រី កែវ ច័ន្ទបូរណ៍ ~Chanbo Keo~
Posted on: Fri, 09 Jan 2015 07:03:21 +0000

Trending Topics



NBOW) Geneses
This week on Radiocaswells we have a HUGE treat for you! Dr
For the 1st time SOMETHING about a MAN. Do read it.... Ⓜ
Taking images in moonlight is one of my passions. Unbelievable how

Recently Viewed Topics




© 2015