២៨ សីហា ២០១៤ - - TopicsExpress



          

២៨ សីហា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 28 August 2014 - Summary of the main news of the day. ១-កាលល្ងាចម្សិលមិញ លោក សម រង្ស៊ី និងលោក កឹម សុខា បានចូលរួមពិធីជួបជំុទទួលទានអាហារពេលល្ងាចជាមួយយុវជន ដែលពិធីនេះរៀបចំឡើងដោយក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានលោក ម៉ែន សុថាវរិន្ទ្រ ក្នុងសង្កាត់ព្រៃទា រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/pa7zlcd),(tinyurl/l83pax7) ២-នៅរសៀលនេះ លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានដឹកនាំប្រតិភូតំណាងរាស្ដ្រចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារការកសាងផ្លូវរថភ្លើងថ្មី នៅចំណុចខាងក្រោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/l3tvatf) , (tinyurl/nccapae) ៣-កាលពីថ្ងៃអង្គារក្នុងសប្ដាហ៍នេះ លោក សម រង្ស៊ីបានឆ្លើយនឹងសំនួរមួយដែលកាសែតភ្នំពេញប៉ុស្ដិ៍បានសួរថា “ហេតុអ្វីបានជាលោក មិនទទួលយកដំណែងណាមួយនៅក្នុងក្បាលម៉ាស៊ីននៅក្នុងរដ្ឋសភា”? លោក សម រង្ស៊ីឆ្លើយថា ក្នុងឋានៈជាអ្នកតំណាងរាស្ត្រសាមញ្ញមួយរូប លោកនឹងមានពេលច្រើនជាង ដើម្បីជួយផ្តល់គំនិត និងការណែនាំដល់សហការីរបស់លោក ដែលមានតំណែងផ្លូវការខ្ពស់ជាងរូបលោក នៅក្នុងរដ្ឋសភា។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/l9dosgr ៤-កាលពីព្រឹកមិញនេះ អតីតអ្នកបើកឡានក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសូរិយាប្រមាណ១៧នាក់បន្ដធ្វើបាតុកម្ម ទាមទារចូលធ្វើការវិញ បើទោះបីជាការធ្វើបាតុកម្មនេះអស់រយៈពេលកន្លះឆ្នាំមកហើយ នៅតែមិនមានដំណោះស្រាយ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/oe9xuq3 ៥-មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អះអាងថា ក្រសួងការងារ និងក្រសួងមហាផ្ទៃ កំពុងសហការគ្នាដើម្បីស្វែងរកយន្តការគ្រប់គ្រងជនបរទេស ដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជា និងជួយដល់ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស មុនពេលដែលកម្ពុជា ធ្វើសមាហរណកម្មបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥ ខាងមុខ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/m4dh747 ៦-សហគមន៍មានជម្លោះដីធ្លីទាំងចាស់ទាំងថ្មី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហាក់មានសន្ទុះឡើងក្នុងការទាមទាររកដំណោះស្រាយនៅក្នុងរយៈពេល ចុងក្រោយនេះ បើទោះជាហគមន៍ខ្លះធ្លាប់តវ៉ាជាង១០ឆ្នាំហើយមិនទាន់ទទួលបានលទ្ធផលក៏ដោយ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/23876
Posted on: Thu, 28 Aug 2014 12:13:15 +0000

Trending Topics



Recently Viewed Topics




© 2015