ប្រទេសទាំង១០ - TopicsExpress



          

ប្រទេសទាំង១០ មានប្រជាពលរដ្ឋ ដ៏រួសរាយរាក់ទាក់បំផុត ក្នុងពិភពលោក (ពិភពលោក)៖ យោងតាមគេហទំព័រ របស់ Daily Mial របស់អង់គ្លេសបានឲ្យដឹងថា មានប្រទេសជាច្រើន ដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង សម្រាប់ការមកលេងកម្សាន្ដ របស់អ្នកទេសចរ ជុំវិញពិភពលោក ដោយសារប្រទេសទាំងនេះ មានទីតាំងភូមិសាស្រ្តដ៏ស្រស់ស្អាត មើលទៅគួរឲ្យទាក់ទាញបំផុត ដែលអាចឆក់យកបេះដូង ភ្ញៀវទេសចរឲ្យស្រលាញ់ និងនៅតែដិតដាមជាប់ក្នុងអារម្មណ៍ នៅពេលដែលបានមក លេងកម្សាន្ដ នៅតំបន់ទាំងនោះ។ លើសពីនេះទៅទៀត អ្វីដែលអាចធ្វើឲ្យភ្ញៀវទេសចរ ចង់មកលេងម្ដងហើយម្តងទៀត មិនចេះជិនណាយនោះ គឺការបម្រើសេវាកម្ម ប្រកបដោយការយកចិត្តទុកដាក់ និងមានភាពរួសរាយរាក់ទាក់ របស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសនីមួយៗ ដែលធ្វើឲ្យអ្នកទេសចរ មានភាពកក់ក្ដៅ ហើយរីករាយនិងមកទីនេះម្ដងទៀត ។ ខាងក្រោមនេះជាឈ្មោះប្រទេសទាំង ១០ ដែលមានប្រជាជនដ៏រួសរាយរាក់ទាក់បំផុត នៅក្នុងពិភពលោក សម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក៖ 1. Iceland 2. New Zealand 3. Morocco 4. Macedonia 5. Austria 6. Senegal 7. Portugal 8. Bosnia and Herzegovina 9. Ireland 10. Burkina Faso
Posted on: Mon, 15 Dec 2014 01:52:25 +0000

Trending Topics



e-debut-of-Living-Education-The-topic-588527614569842">Make plans to join me for the debut of Living Education The

Recently Viewed Topics




© 2015