ការទាមទារដើម្បី - TopicsExpress



          

ការទាមទារដើម្បី ឲ្យមានភាគីអង្គការសហប្រជាជាតិចូលរួមក្នុងការបង្កើត គណៈកម្មការចម្រុះនេះ ត្រូវលោកឧបនាយករដ្ឋមន្ត្រី ស ខេង ចាត់ថា ជាការបំពានច្បាប់របស់កម្ពុជា តើបញ្ហានេះលោក កែម ឡី យល់បែបណា? លោក កែម ឡី៖ ខ្ញុំគិតថា គ្រាន់តែតួនាទីជាអាជ្ញាកណ្តាលមិនមែនជាការរំលោភច្បាប់ទេ។ ខ្ញុំឲ្យ ឧទាហរណ៍មួយថា យើងមានគណៈកម្មការដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ស្រុក តែគណៈកម្មការនោះធ្វើការពុំមានប្រសិទ្ធភាពទេ ហើយរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតវាស់វែងដីទៅលើតួនាទីនោះ សួរថា ហេតុអីបានជាយើងមិនថា ករណីនោះខុសច្បាប់នៅពេលដែលរដ្ឋាភិបាលយកប្រព័ន្ធផ្សេងមួយទៀតមកជំនួសប្រព័ន្ធផ្លូវការ។ តាមខ្ញុំដឹងពីឆ្នាំទៅមជ្ឈមណ្ឌលគ្រុនចាញ់មានភាពមិនប្រក្រតីមានការចោទថា មានអំពើពុករលួយ? ដែលទទួលលុយពីមូលនិធិសាកលដែលខ្លួនជាអ្នកទទួលជំនួយផ្ទាល់។ ក្រុមមន្ត្រីមកពីរដ្ឋាភិបាលបានប្តូរឲ្យយូអិនអូស៊ីអ៊ី ជាអ្នកទទួលខុសត្រូវម្តងដូច្នេះ ហេតុអី បានជាយើងមិនថាអានោះ ខុសច្បាប់។ បញ្ហាមួយទៀតយើងមានគណៈកម្មការដោះស្រាយព្រំដែនខ្មែរ-ថៃ និងខ្មែរ-វៀតណាម តែពេលដោះស្រាយមិនចេញ តើហេតុអីបានជាយើងទៅពឹងអង្គការសហប្រជាជាតិ យើងទៅពឹងប្រទេសអាស៊ាន និងប្តឹងទៅតុលាការអន្តរជាតិ។ ហេតុអីក៏យើងមិនថា អានោះខុសច្បាប់ផង? ព្រោះច្បាប់យើងតម្រូវឲ្យគណៈកម្មការដោះស្រាយទំនាស់ព្រំដែនជាអ្នកដោះស្រាយទេ។ ដូច្នេះ អ្វីដែល បានលើកឡើងខ្ញុំគិតថា មិនសមស្របទេ។ ភ្នំពេញប៉ុស្ត៍
Posted on: Fri, 09 Aug 2013 10:37:11 +0000

Trending Topics



Recently Viewed Topics




© 2015