កំសាន្ត / - TopicsExpress



          

កំសាន្ត / Joke ----- ជារៀងរាល់ព្រឹកមុននឹងចាប់ផ្តើមការងារ ក្រឡាបញ្ជីម្នាក់មានភារកិច្ចយកកាហ្វេក្តៅមួយកែវឲ្យប្រធានតុលាការ។ ប៉ុន្តែប្រធានតុលាការតែងតែជេរស្តីក្រឡាបញ្ជីនោះរាល់ពេលដែលយកកាហ្វេមកដល់ ព្រោះក្រឡាបញ្ជីនោះយកកាហ្វេក្តៅមកដល់សល់ចំណុះតែ២/៣ ប៉ុណ្ណោះ មិនដែលបានពេញម្តងណាទេ។ ក្រឡាបញ្ជីតែងតែដោះសារថា បណ្តាលមកពីទឹកក្តៅពេក ពេលយកមកកំពប់អស់១/៣។ ដូច្នេះការជេរស្តីរបស់ប្រធានតុលាការគ្មានប្រសិទ្ធភាពឡើយ។ ពេលមួយនោះ លោកប្រធានតុលាការរកឃើញមធ្យោបាយមួយ។ - ប្រធានតុលាការ: ថ្ងៃស្អែក បើឯងនៅតែយកកាហ្វេមកសល់តែ២/៣ទៀត យើងកាត់ប្រាក់ខែឯង១/៣ដើម្បីសងថ្លែកាហ្វេដែលកំពប់នោះ។ ឮដូច្នោះក្រឡាបញ្ជីនោះភ័យណាស់។ ទោះយ៉ាងណា ស្អែកឡើងក្រឡាបញ្ជីបានយកកាហ្វេមកដោយមានចំណុះពេញហៀរ។ ប្រធានតុលាការសើចដោយមោទនភាព ហើយនិយាយ ថា: នេះពិតជាល្អណាស់ តែដូចជាមិនសូវក្តៅ។ ក្រឡាបញ្ជីរីករាយហើយនិយាយថា: និយាយដោយស្មោះទៅ កុំតែខ្ញុំចេះរកមធ្យោបាយទុកកាហ្វេក្នុងមាត់១/៣ កុំអីមិនបានពេញទេ។ ប្រធានតុលាការ: អុញ!!!! ----- Every morning, before starting work, a court clerk always brings a cup of coffee to the court director, but the court director always insults the clerk because there is only 2/3 of coffee in the cup. The court clerk excuses that too hot water is to be blamed, resulting in spilling 1/3 of the coffee on the way to the directors office. Therefore, none of the directors yelling and insults produced a full cup of coffee. Once, the director found a way to deal with the issue. The court director: If there still is only 2/3 of coffee tomorrow, I will cut your wage for 1/3 of the coffee. After having heard that, the clerk was very frightened. The next day, however, the court clerk brought a cup of coffee that was full to the brim. The director proudly laughs and says: That is so good, but the coffee is not too hot. The clerk happily says: Frankly speaking, if I had not had a technique to put 1/3 of the coffee into my mouth, there would not have been such a full cup of coffee. The court director: OMG!!
Posted on: Sat, 03 Jan 2015 03:28:32 +0000

Trending Topics



Recently Viewed Topics




© 2015